អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា កាលពីវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាលចំនួន ២នាក់។…
Category: ព័ត៌មានជាតិ
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតក្រសួងការពារជាតិបានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។
អាកាសយានដ្ឋាន អន្តរជាតិតេជោ បើកដំណើរការ ទទួលស្វាគមន៍អាកាសចរណ៍ ពីជុំវិញពិភពលោក
ព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយរបស់កម្ពុជា បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ៩ ខែ ៩ ឆ្នាំ ២០២៥ ដោយនឹងចាប់ផ្តើមប្រតិបត្តិការជើងហោះហើរចាប់ពីថ្ងៃនេះតទៅ។ ចំណែកពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០៥។ ព្រលានយន្តហោះនេះត្រូវបានគេរំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈវិស័យទេសចរណ៍។ ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅលើផ្ទៃដី ២,៦០០ ហិកតា…
វត្តមានដ៏ខ្លាំងក្លាពីថ្នាក់ដឹកនាំធុរកិច្ចក្នុងស្រុក និងអន្តរជាតិ ចូលរួមនាយករដ្ឋមន្ត្រី សម្តេចមហាបរវរធិបតីហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោ
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ រាជធានីភ្នំពេញ – នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា ក្នុងពិធីដ៏សំខាន់មួយ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំប្រតិបត្តិមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន ឥណ្ឌូនេស៊ី និងសិង្ហបុរី។…