(បន្ទាយមានជ័យ)៖ តំបន់បឹងត្រកួន ស្រុកថ្មពួក, ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ គឺជាទីតាំងក្នុងចំណោមទីតាំងផ្សេងទៀតរបស់កម្ពុជា ដែលរងការឈ្លានពានចូលកាន់កាប់ ដោយខុសច្បាប់ពីសំណាកយោធាថៃ ក្រោយបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ការឈ្លានពានដ៏គឃ្លើនរបស់យោធាថៃ មកលើទីតាំងស៉ីវិលកម្ពុជាបានបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរត់ភៀសខ្លួនចេញពីលំនៅឋាន ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ។កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់មួយត្រូវបានប្រកាស ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន…
Category: នយោបាយ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណអនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារថ្លែងអរគុណជូនចំពោះលោក Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី និងជាប្រធានការិយាល័យកណ្តាលសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានផ្ញើសារអបអរសាទរជូនចំពោះសម្តេច និងសមាជិកបក្សទាំងអស់ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP)។តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចនេះថា «ខ្ញុំមានកិត្តិយសសូមសម្តែងនូវការអរគុណយ៉ាងស្មោះសរ និងការវាយតម្លៃខ្ពស់ចំពោះសារលិខិត អបអរសាទរ…
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩៖ ជាព្រឹត្តិការណ៍សំខាន់មួយនៃចំណងសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងមិនរង្គោះរង្គើ និងមិត្តភាពពិសេសរវាងកម្ពុជា និងវៀតណាម
ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ នៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ បានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងមិត្តភាពជិតខាងរវាងប្រទេសទាំងពីរ។ របបប៉ុល ពត-អៀង សារី គឺជាការគំរាមកំហែងរួមមួយសម្រាប់ប្រទេសទាំងពីរ។ នៅឆ្នាំ 1975 ភ្លាមៗបន្ទាប់ពីការបញ្ចប់សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ ទាំងកម្ពុជា និងវៀតណាមចង់បានសន្តិភាពដើម្បីកសាងប្រទេសរបស់ខ្លួនឡើងវិញបន្ទាប់ពីសង្គ្រាម។…